បើមិនសន្លប់ក៏គាំងបេះដូងដែរ! Aum Patcharapa ផុសរូបភាពប៊ីគីនីស៊ិចស៊ីមិនសូវចាប់អារម្មណ៍ទេរូបដែលត្រូវចាប់អារមណ៍គឺរូបជាមួយកំលោះ…..! មានរូបភាព
សមជាកូពូលតារាស៊ិចស៊ីគ្រប់កាលពិតមែនហើយ សម្រាប់តួឯកស្រីលំដាប់ជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa ព្រោះថាពេលវេលាមិនអាចធ្វើអ្វីនាងសូម្បីតែបន្ទិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតទ្វេឡើងចំណែកឯរឿងស៊ិចស៊ីត្រូវលើកអោយម៉ែជាលេខមួយ អាចនិយាយបានថាជាសំណព្វចិត្តរបស់គ្រប់គ្នាពិតៗ ហើយអ្វីដែលសំខាន់ក្នុងដំណើរកំសាន្ដលើកនេះទឹកសមុទ្របើមិនរីងក៏ពុះមិនឈប់ដែរ
ក្នុងពេលថ្មីៗនេះ Aum ប្រមូលខោវអាវទៅដើរលេងនៅសមុទ្រជាមួយក្រុមមិត្តភ័ក្ដ រូបភាពដំបូងរបស់នាងគឺជារូបខណៈពេលនាងអង្គុយនៅមាត់សមុទ្រដ៏ស្រស់ស្អាត ឈុតពណ៌ទឹកក្រូចវាលដើមទ្រូងឡើងស៊ិចស៊ី ប៉ុន្ដែអ្វីដែលកាន់តែធ្វើអោយទឹកសមុទ្រក្ដៅដូចបាយពុះច្បាស់ជារូបភាពមួយសន្លឹកនេះ ប៊ីគីនីតូចពណ៌ឆើតឆាយគេងច្រត់កែងដៃថតរូបស្រលូនស្អាតរបស់នាង ដូចដែលនាងបានបង្ហាលកាលមុននិងចឹងចង្កេះស្ដើងៗនៅសល់ត្រឹមតែ 23
ធ្វើអោយហ្វេនៗចុចឡាយចង់បាត់ក្រយៅដៃអស់ទៅហើយ តែមួយសន្លឹកប៉ុន្ដែប្រហារចិត្តហ្វេនៗទាំងប្រទេស នៅស្ងៀមៗក៏ស៊ិចស៊ីណាស់ទៅហើយ ហើយទំរាំតែមានវីដេអូរាំក្រលែងបែបនេះទៀតមិនអោយគាំងយ៉ាងម៉េច អ្វីដែលសំខាន់មានម្ចាស់ចិត្តរូបសង្ហាទៅតាមមើលថែជាប់ទៀត
អត្ថបទដោយ : នីត្តា






















