Great_rider10 បកស្រាយច្បាស់ៗថានរណាជាអ្នកដែលគាត់តាមចែចូវ រវាង bow_maylada និង jackie_jacqueline អះអាងថាមិនមានស្នេហាត្រីកោណ!!
ក្រោយពេលបានសម្តែងជាតួឯកប្រុសក្នុងរឿងដែលកំពុងល្បី “ปมเสน่หา” លោក Great_rider10 បានអញ្ជើញមកជាភ្ញៀវកិត្តិយសអោយកម្មវិធី 3 zaap ដើម្បីបកស្រាយរាល់ចម្ងល់ និងសំនួរដែលហ្វែនៗមានចំពោះលោក។ ដោយត្រូវបានគេសួរអំពីទំនាក់ទំនងស្នេហារវាងគាត់ និងតារាស្រីពីររូបទៀតដែលតែងតែមានដ្រាម៉ារួមគ្នា។
ពិធីករបានសាកសួរថាពេលនេះបេះដូងទំនេរទេ? គាត់ឆ្លើយថាទំនរ, ចុះរឿងដែលថាលោកធ្លាប់តាមញ៉ែកញ្ញា bow_maylada វាយ៉ាងម៉េចដែល ហេតុអ្វីចុងក្រោយនាងក្លាយជាមិត្តស្រីរបស់ Alek ទៅវិញ? លោក Great ដំបូងឡើយខ្ញុំចូលចិត្តបានចូលទៅ like, comment លើរូបនាងជាច្រើនតាមភាសារបស់មនុស្សប្រុស ប៉ុន្តែក៏មិនមានអ្វីច្រើនជាងនេះនោះដែល បច្ចុប្បន្ននាងក្លាយជាមិត្តស្រីរបស់ប្អូនប្រុសខ្ញុំហើយ។
ចំណែកទំនាក់ទំនងជាមួយ jackie_jacqueline តារាប្រុសនៅអះអាងដដែលថានៅតែជាបងប្អូននឹងគ្នាដដែល ចណែករឿងដែលនាងចូលចិត្តលើកយកឈ្មោះគាត់ទៅនិយាយគាត់ថាមិនជាអ្វីទេ ពីព្រោះនាងតែងតែទាក់ទងមកប្រាប់ជានិច្ចបន្ទាប់ពីជ្រុលមាត់និយាយឈ្មោះគាត់ចូលក្នុងបទសម្ភាសន៍ផ្សេងៗ។ សុំប្រកាសម្តងទៀតថាពេលនេះ Great_rider10 ទំនេរឯកាចង់មានអ្នកមកមើលថែបេះដូង!
អត្ថបទដោយ សា






