Patriciagood ចង់អោយមិត្តប្រុសឃើញឈុតស្នេហាដែលនាងថត ប៉ុន្តែលោក Note មិនដែលចូលមើល!! រឿងដ្រាម៉ាមិនដែលមានរូបគូ​នាងបងស្រាយថា..!

ល្បីរឿងឈុតឆាកស្នេហាក្តៅសាច់ក្នុងរឿងភាគថ្មីមួយរយ:នេះ សម្រាប់តារាស្រី Patriciagood នាងត្រឡប់មកបង្ហាញខ្លួនជាតួឯកស្រីម្តងទៀតក្នុងរឿង “ปมเสน่หา” ដែលមានឈុតលើគ្រែច្រើន ដល់ថ្នាក់គ្រប់គ្នាបារម្មណ៍ថាមិត្តប្រុសមហាសេដ្ឋីរបស់នាងអាចមិនពេញចិត្ត។ ចុងក្រោយគ្រប់យ៉ាងផ្ទុយស្រឡះនាងថាមិត្តប្រុសជាមនុស្សមិនចូលចិត្តតាមដានរឿងភាគ ដូចច្នេះហើយគាត់មិនដែលបានឃើញរូបភាពទាំងអស់នោះទេ។

នៅក្នុងកម្មវិធី 3 Zaap តារាស្រីបាននិយាយយ៉ាងច្បាស់ថាដំបូងឡើយលោក Notes អាចមិនយល់ពីការងារសិល្បះដោយតែងតែសួរថា “ហេតុអ្វីចាំបាច់ធ្វើដល់ថ្នាក់នេះ?” ប៉ុន្តែមួយរយ:ចុងក្រោយនេះគាត់មិនដែលសូម្បីសាកសួរពីព្រោះគាត់ច្បាស់ថាការងារគឺការងារ ណាមួយគាត់មិនសូវមានពេលច្រើនដើម្បីមើលរឿងភាគតាមទូរទស្សន៍នោះទេ។

After Footer (Active) - damrei Mr1 Zone2

ចំណែករឿងមិនសូវផុសរូបគូរស្វីតៗ ចាប់ផ្តើមល្អក់ជាមួយគ្នាឬយ៉ាងណា? Patriciagood បានឆ្លើយថាតាមពិតទៅគូរបស់យើងមិនមានរូបគូតាំងពីដើមស្រាប់ហើយ ពួកយើងទាំងពីរនាក់ចូលចិត្តជីវិតបែបនេះ ហើយក៏សប្បាយចិត្តក្នុងសភាពដូចសព្វថ្ងៃនេះ មិនចាំបាច់ត្រូវបង្ហាញ់អ្វីច្រើនជាសាធារណ:នោះទេ។

អត្ថបទដោយ សា