Annethong ប្រាប់ថាកូវីដ១៩ ធ្វើអោយដឹងពីសណ្តានរបស់មនុស្ស!! #ស្គាល់កូវីដ១៩ #ស្គាល់ចិត្តមនុស្សនៅជុំវិញខ្លួន!
ចាត់ទុកជារឿងពិតដែលចេញពីចិត្តរបស់រាជនីប្រចាំវិស័យសិល្ប:ថៃ Annethong ដោយនាងទទួលបានក្រោយពេលខ្លួនកើតជម្ងឺកូវីដ១៩។ តារាស្រីបានប្រាប់ថាពេលយើងកើតកូវីដ ទើបដឹងថាមនុស្សជុំវិញរបស់យើងគេសម្តែងអាកប្បកិរិយាយ៉ាងណាស់ខ្លះដាក់ ទោះបីយើងធ្លាប់ជាមនុស្សដែលគេគោរពយ៉ាងណាក៏ដោយ។
ចុងក្រោយនេះកញ្ញា Annethong បានចូលខ្លួនមកនិយាយរឿងរ៉ាវកំឡុងពេលព្យាបាលជម្ងឺកូវីដ១៩ថា វាជាកំឡុងពេលដែលមនុស្សចេះស្គាល់ពាក្យថា “ខ្លួនទីពឹងខ្លួនយ៉ាងពិតប្រាកដ” យើងគ្មាននរណាសោះឡើយបានជួបតែមុខពេទ្យនៅពេលដែលត្រូវទទួលថ្នាំ។
ដែលពិសេសបំផុតវាជាពេលដែលយើងអាចស្គាល់មនុស្សបានកាន់តែច្រើនថាគេគិតយ៉ាងណាសចំពោះយើង សម្រាប់ Annethong នាងជួបទាំងអ្នកបារម្មណ៍យ៉ាងពិតប្រាកដ ជួបទាំងអ្នកដែលស្អប់ខ្ពើម ហើយជាច្រើនប្រភេទទៀតដែលមិនល្អ ហើយអាចឃើញបានក្រោយពេលយើងក្លាយជាអ្នកជម្ងឺ។ ខ្លីៗ #ស្គាល់កូវីដ១៩ #ស្គាល់ធាតុពិតមនុស្ស!!
អត្ថបទដោយ សា






