ថ្មីៗនេះមានប្រធានបទប្អូនប្រុសតារាសម្តែង boy_pakorn ចែកផ្លូវគ្នាជាមួយមិត្តស្រីជាតារាចម្រៀងនាំអោយហ្វែនៗបារម្មណ៍ពីរផ្លូវចិត្តរបស់អ្នកទាំងពីរជាខ្លាំង ប៉ុន្តែងាកមកមើលបងប្រុសវិញមានតែ ផ្កឺន បញ្ឈឺ បន្ថែមល្បោយ នាំអោយប្អូនកាន់តែឈឺចាប់ទៅវិញ។
ដោយចុងក្រោយលោក Hanongh ជាប្អូនប្រុសបានផុសរូប ហើយបានសសេរសារ Sad ថា “នៅពេលកាពិតត្រូវលាតត្រដាង – ក្តីស្រលាញ់មិនប្រាកដថាឈ្នះគ្រប់យ៉ាង #កុំគិតច្រើនវាជាចំណងជើងចម្រៀង” ហើយលោក boy_pakorn ចូលមកខមមិនថា “ទ្រាំមិនបានតែ កុហកថាខ្លួនឯងអូខេ” ។
បណ្តាលអោយហ្វែនៗច្បាស់ហើយថាលោក Hanongh និងមិត្តស្រី nichaphatc ខាងប្រុសកំពុងឈឺចាប់ខ្លាំង ដល់ថ្នាក់បងប្រុសបង្កើតក៏អត់បារម្មណ៍នឹងប្អូនមិនបានដែល គ្រាន់តែចូលមកខមមិនដូចកំប្លែងៗ បញ្ឈឺៗដើម្បីអោយប្អូនសប្បាយចិត្តតែប៉ុននោះ តាមពិតទៅបារម្មណ៍។
អត្ថបទដោយ សា





