នៅអង្គុយរាប់ថ្ងៃនៅឡើយទេ!! លោក បឺត ផុស “ពូកែខ្លាំងណាស់ ទំទាវរបស់ខ្ញុំ” ក្នុងវេលាគម្រប់ ៦០ ថ្ងៃរបស់ តែងម៉ូ!
ស្រលាញ់ខ្លាំងមិនប្រែប្រួលសូម្បីពេលនេះនាងមិនបាននៅជាមួយក៏ដោយ រហូតមកទល់ពេលនេះតារាស្រីតែងម៉ូបានចាក់ឆ្ងាយពីគ្រប់គ្នាបានរយ:ពេល ២ ខែហើយ។ ដោយនៅថ្ងៃគម្រប់ខួបរបស់នាង លោកបឺតបានផុសសារខ្លីៗតែនាំអោយគ្រប់គ្នាហូរទឹកភ្នែកពេញក្នុងអ៊ិនស្តាក្រាមរបស់គាត់។
នៅក្នុងអ៊ិនស្តាក្រាមឈ្មោះ stonerbkk លោកបឺតបានផុសរូបគូដែលបានថតក្នុងថ្ងៃទទួលសញ្ញាបត្ររបស់មិត្តស្រី ហើយបានសសេរ Caption ថា “ពូកែមែនទែន លោកជំទាវ (ចៅវាយ) របស់ខ្ញុំ 👍🏻@melonp.official 🍉#stonerbkk #greenmanmelon”។
បណ្តាលអោយហ្វែនៗនាំគ្នាចូលមកខមមិនប្រាប់ថានឹកតារាស្រី ហើយមិនអាចបំភ្លេចថ្ងៃដែលនាងបាត់បង់ជីវិត ជាច្រើនដែលមិនអាចរាប់បាន។ ម៉្យាងវិញទៀតអ្នកតាមដានទាំងអស់នាំគ្នាចូលមកលើកទឹកចិត្ត ផ្តល់កំលាំងចិត្ត និងសសើរដល់ចិត្តស្រលាញ់ដែលលោក បឺត មានចំពោះតែងម៉ូ ដោយនាំគ្នានិយាយថាស៊ូៗណាគ្រប់យ៉ាងនឹងបានប្រសើរឡើងវិញ។
អត្ថបទដោយ សា





