កូនប្រុសស្រីរបស់តារាស្រី noeychotika ចង់ធ្វើបុណ្យអោយចំណីត្រី ប៉ុន្តែមានរឿងហួសចិត្តមួយកើតឡើង!!

គ្រួសារតូចរបស់អ្នកនាង noeychotika ចាត់ទុកជាគ្រួសារដែលមានក្តីសុខ មានពេលវេលាអោយគ្នានឹងគ្នាយ៉ាងគួរអោយស្ងប់ស្ងែង។ ជាទូទៅប៉ាប៉ានិងម៉ាក់ម៉ាក់តែងតែនាំកូនៗធ្វើសកម្មភាពខាងក្រៅ ដើម្បីអោយកូនបានរៀនសូត្រពីវិធីជីវិតផ្សេងៗ ចុងក្រោយនាំកូនទៅអោយចំនីត្រីប៉ុន្តែចេះធ្វើប៉ាម៉ាក់អស់សំណើចយ៉ាងហួសចិត្ត។

ក្មេងៗគួរអោយស្រលាញ់ពីរនាក់បងប្អូននាំគ្នាញ៉ាំនំប៉័ងដែលត្រៀមយកមកអោយត្រីអស់ស្ទើរគ្មានសល់ ម៉ាក់ៗឃើញហើយទាល់គំនិត ហើយបាននាំយករូបភាពគួរអោយអស់សំណើចនោះមកចែកចាយអោយអ្នកគាំទ្របានកំសាន្តដែរ ដោយបានសសេរប្រាប់ថា “ទម្រាំបានដល់មាត់ត្រី 😆😅 #happyakinlalin #akin_family #lalin🌝”។

After Footer (Active) - damrei Mr1 Zone2

អ្នកគាំទ្រឃើញហើយលង់ស្រលាញ់កូនៗរបស់នាងជាខ្លាំង ដោយបាននាំគ្នាខមមិនថាខ្យូត… អ្នកខ្លះក៏ចូលមកនិយាយថា “ដល់ថ្នាក់ដណ្តើមនុំរបស់ត្រីផង គួរអោយខ្នាញ់ណាស់” ។ ចាត់ទុកជាបរិយាកាសគ្រួសារដែលកក់ក្តៅ និងគួរអោយស្រលាញ់ខ្លាំងមែនទែនឃើញហើយគ្រប់គ្នាមានអារម្មណ៍សប្បាយចិត្តតាម។

អត្ថបទដោយ សា