តោះជ្រើសរើសមួយណាដែរ! បង្ហាញឈ្មោះតារាសម្ដែងចិន៤រូបដែលមានប្រជាប្រិយភាពជាងគេ!

Wang Yibo ល្បីល្បាញដោយសារតួនាទីរបស់គាត់ជា Lan Zhan ពីរឿង The Untamed ដែលធ្វើឱ្យ Wang Yibo ល្បីពេញអាស៊ី។ Wang Yibo ជា​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ខ្លាំង​ណាស់ ហើយ​មាន​ចំណូល​ចិត្ត​ច្រើន​ដូច​ជា វាយ​កូន​បាល់ ជិះស្គី ជិះ​ឡាន និង​ការងារ​ជា​ច្រើន​ទៀត។បើ​អ្នក​ណា​បាន​ទស្សនា​រឿង​ភាគ​ដែល Wang Yibo សម្ដែង​នោះ​ច្បាស់​ជា​ជក់​ចិត្ត​នឹង​ភាព​ស្រស់​សង្ហា និង​មន្ត​ស្នេហ៍​របស់ Wang Yibo ជាក់​ជា​មិន​ខាន សមត្ថភាព​របស់​គាត់​មិន​អន់​ជាង​ភាព​សង្ហា​របស់​គាត់​ឡើយ ។

Xiao Zhan

ជាមនុស្សម្នាក់ទៀតដែលមានការគាំទ្រខ្លាំង ព្រោះគាត់ជាមនុស្សម្នាក់ដែលមានទេពកោសល្យ មិនថាក្នុងការសម្តែងឬការច្រៀងនោះទេ គឺធ្វើបានល្អណាស់។

After Footer (Active) - damrei Mr1 Zone2

Xu Kai គឺជាតារាសម្តែងដែលមានជំនាញខ្លាំង ហើយរឿងភាគនីមួយៗដែលគាត់បានសម្តែងសុទ្ធតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយប្រជាប្រិយភាពរបស់ Xu Kai តែងតែស្ថិតនៅលំដាប់កំពូលនៃតារាចិន។

Yang Yang បាន​ចាប់​ផ្ដើម​អាជីព​សម្ដែង​ក្នុង​ឆ្នាំ 2007 ក្នុង​រឿង Dream of Red Mansions ហើយ​លោក​ក៏​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ​ក្នុង​នាម​ជា​តារា​សម្ដែង​ដ៏​ជោគជ័យ​ម្នាក់។
Eriya