តាមពិតទៅរូបរាងស្រលូន គ្មានខ្លាញ់របស់តារាស្រី davikah មិនមែន ១០០% ភាគរយបានមកព្រោះនាងចង់បាននោះទេ មានកាពិតគួរអោយអាណិតមួយកើតមានឡើងចំពោះរូបតារាស្រី។ ដោយ davikah បានចែករំលែកអំពីទុក្ខសោកដែលនាងជួបប្រទះក្រោយពេលខិតខំធ្វើការងារច្រើនជ្រុល រហូតបណ្តាលអោយមានជម្ងឺ។
កញ្ញា davikah បានប្រាប់នៅក្នុងកម្មវិធី “ตีท้ายครัว” ថានាងមិនបានហាត់ប្រាណមកពីរឆ្នាំជាងហើយ ប៉ុន្តេគីឡូរបស់នាងមិនឡើងសោះឡើយ។ ក្រោយពេលសម្រេចចិត្តទៅពិភាក្សាទើបដឹងពីមូលហេតុ វាពីព្រោះនាងយកចិត្តទុកដាក់ចំពោះការងារខ្លាំងជ្រុល ទទួលយកការងារច្រើនពេល ហត់ខ្លាំងពេក ទើបនាងស្រកគីឡូបែបនេះ។
Mai បន្តទៀតថាមិនមែនត្រឹមតែស្រកគីឡូតែប៉ុននោះទេ មួយរយ:ដែលនាងឆ្កួតជាមួយការងារខ្លាំងនាងបានក្លាយជាមនុស្ស គេងមិនស្កប់ស្កល់ ភ្ញាក់ខ្លួនពេញមួយយប់ដោយមិនដឹងខ្លួន ភ្លឺឡើងចេះតែមានអារម្មណ៍ថាហត់នឿយ ល្ហិតល្ហៃជានិច្ច។ ពេលនេះអាការ:គ្រាន់បើឡើងវិញហើយក្រោយពេលបានជួបគ្រូពេទ្យហើយបានទទួលថ្នាំកាត់បន្ថយភាពតានតឹងមកញ៉ាំ។
អត្ថបទដោយ សា






