មួយរយៈពេលនេះ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងសាត រស្មី បានដើរចេញពីជីវិតសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ ក្រោយបានចាប់ដៃសាងសុភមង្គលជាមួយនឹង ក្មួយប្រុសលោក ព្រាប សុវត្ថិ។
យ៉ាងណាមិញទោះបីជាតារាស្រីរូបនេះ បានឃ្លាតពីសិល្បៈក៏ពិតមែន ក៏ប៉ុន្តែបណ្តាអ្នកគាំទ្រជាច្រើននៅតែតាមដាននូវជីវិតរបស់នាងជានិច្ច។ ជាក់ស្តែងមកទល់នឹងពេលនេះទោះបីជាស្ងាត់យ៉ាងណាក្តី តែបើងាកមកមើលរូបសម្រស់របស់នាង ពិតជាគួរឲ្យសរសើរខ្លាំង ទាំងមុខមាត់ក៏ដូចជាស្ទាយ៍តែងខ្លួនរបស់នាង ពិតជាគួរឲ្យចាប់អារម្មណ៍។
មិនត្រឹមតែប៉ុណ្ណោះបើប្រៀបធៀបទៅនឹងសម្រស់កាលនាង នៅជាតារាវិញ គឺហាក់ដូចជាមិនប្រែសោះ ទាំងការតែងខ្លួនក៏ដូចជាមុខមាត់របស់នាង នៅតែស្រស់ស្អាតគួរឲ្យសរសើរដដែល ខណៈពេលដែលវ័យកាន់តែច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានធ្វើការសរសើរដល់នាង ដែលនៅតែថែសម្រស់បានស្រស់ស្អាតដដែល មិនប្រែខុសពីមុនសោះឡើយ៕