ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃភ្ជាប់ពាក្យតារាចម្រៀង Original Song អេដា យើងបានឃើញវត្តមានសិល្បៈករជាច្រើនចូលរួម និងមានឪពុកម្ដាយទាំងសងខាងឲ្យពរឲ្យជ័យតារាចម្រៀងស្រីរូបនេះ និងគូដណ្ដឹមថែមទៀតផង។

ក្នុងនោះផងដែរអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាស្ងប់ស្ងែងនិងតារាចម្រៀង អេដា គឺនាងមានឪពុកក្មេកដល់ល្អ ស្រលាញ់មើលថែទំានាងដូចជាកូនស្រីបង្កើត ហើយគាត់ជាវេជ្ជេបណ្ឌិតដ៏ពូកែមួយរូបឈ្មោះថា ដុកទ័រ តាន់ សុង នៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយក្នុងនាងបានរៀបរាប់បន្ថែមទៀតថា៖
«គាត់ជាមនុស្សចាស់ទុំម្នាក់ដែលស្រឡាញ់ បារម្ភពីខ្ញុំដូចជាកូនបង្កើត គាត់ទទួលយកអ្វីគ្រប់យ៉ាងដែលជាខ្ញុំ និង តែងតែសរសើររាល់ការងារដែលខ្ញុំធ្វើ គាត់តែងតែរំឭកខ្ញុំ កុំឱ្យបោះបង់ការសរសេរចម្រៀង និង ការច្រៀង ព្រោះគាត់មានមោទនភាពណាស់នៅពេលដែលឮគេស្តាប់ និង ច្រៀងចម្រៀងរបស់ខ្ញុំ ខ្ញុំអាចជាកូនប្រសាស្រីដែលមានសំណាងបំផុត»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងកាន់តែលួចច្រណែនតារាស្រីរូបនេះ ដែលមានអនាគតឪពុកក្មេកស្រលាញ់និងយល់ចិត្តនាងខ្លាំងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី