អាណិតណាស់! ផេនខេក នៅតែរក្សាចំណងស្នេហ៍មួយនេះ ទោះពេលនេះប្រកាសមិនបកក្រោយក៏ដោយ!(មានរូបភាព)

ក្រោយពេលដែលពិធីការិនីភេទទី៣ ផេនខេក បែកបាក់ស្នេហ៍មក មហាជននិងហ្វេនៗជាច្រើនពិតជាអាណិតនាងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាស្វាមីដែលទើបតែរៀបមង្គលការបានជាង១ខែ បែរជាមានអ្នកថ្មីយ៉ាងឆាប់រហ័សបែបនេះនោះទេ។

យ៉ាងណាមិញក្រោយបែកបាក់គ្នា​ ផេនខេក ក៏បានប្រកាសនៅក្នុងបណ្ដាញសង្គមថា នាងមិនអាចបកក្រោយនោះទេ ហើយក្នុងនោះនាងក៏បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«តើពាក្យសម្ដីនេះទៅណាអស់ហើយ «ខ្ញុំអត់គិតថាមានថ្ងៃនេះទេ អត់ដឹងថាទៅមុខទៀតហ្នឹង យើងមានរឿងអីកើតឡើងទេ ប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានបំពេញក្តីស្រមៃមនុស្សស្រីម្នាក់ដែលគាត់តែងតែប្រាប់ថា ប៉ាខ្ញុំចង់ការ ប៉ាអូនចង់ពាក់រ៉ូបកូនក្រមុំ ប៉ាអូនចង់ឈរលើឆាក ឥឡូវបងបានបំពេញក្តីស្រមៃរបស់អូនហើយ ស្រឡាញ់អូន។» ពាក្យទាំងនេះ ខ្ញុំនឹងចងចាំទុក ហើយសម្រាប់សម្លៀកបំពាក់ដែលខ្ញុំពាក់នៅថ្ងៃសំខាន់របស់ខ្ញុំមួយនេះ ខ្ញុំនឹងរក្សាទុកវានៅជាប់ខ្លួនខ្ញុំរហូត»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែអាណិតតារាភេទទី៣រូបនេះ មិននឹកស្មានថានាងនៅតែរក្សាសម្លៀកបំពាក់កូនក្រមុំដែលជាចំណងស្នេហ៍ដំបូងរបស់ខ្លួនរហូតបែបនេះនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី