តារាស្រីនាង Grace Karnklao ដាក់មួយបទមើល កុំឲភ្លេចថានាងក៏ជាអ្នកចម្រៀងដែរ!!

មានទៅធម្មតាអី! តារាសម្ដែងស្រីសាច់សខ្ចីសម្រស់ផូរផង់នាង Grace Karnklao បានបង្ហើរទឹកដមសម្លេងខណះដែលមកចូលរួមក្នុងកម្មវិធី The Wall Song។

ដោយរូបនាងតែងត្រូវបានអ្នកទស្សនារឿងភាគថៃស្គាល់ថាគឺជាអ្នកសម្ដែងស្រីមួយរូបនៅក្នុងរឿងជាច្រើន ដល់រូបនាងចេញមកបកស្រាយចម្រៀងបែបនេះក៏ធ្វើឲមានការភ្ញាក់ផ្អើលផងដែរមិនស្មានថានាងអាចច្រៀងបានថែមច្រៀងបានពិរោះទៀត។ តែការពិតនោះការច្រៀងចម្រៀងនេះរូបនាងចាប់ផ្ដើមតាំងពីមុនអាជីពជាអ្នកសម្ដែងទៅទៀត ពេលនេះបានដាក់មួយបទអញ្ចឹងទៅធ្វើឲអ្នកគាំទ្រថ្មីៗដឹងថាទឹកដមសម្លេងរបស់នាងក៏មិនធម្មតា មិនចាញ់រូបសម្រស់និងការសម្ដែងរបស់នាងឡើយ។ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ