Chompoo Araya សម្រាលមិនទាន់បានមួយខែផងរាងកាយត្រលប់មកសមសួនដូចដើមអាចដើរបង្ហាញម៉ូតលើព្រំក្រហមបានហើយ! មានរូបភាព
ក្លាយទៅជាអ្នកម៉ាក់កូនបីជាផ្លូវការទៅហើយសម្រាប់ Chompoo Araya ដោយថ្មីៗនេះនាងទើបតែសម្រាលកូនស្រីពៅទីបី Abigail កាលពីថ្ងៃទី 30 មិនា កន្លងមកហើយម៉ាក់ៗបានចេញមកបង្អួតរូបភាពគួអោយស្រលាញ់ៗរបស់កូនស្រីជាច្រើនសន្លឹកជាប់ៗគ្នា
ចំណែកឯអ្នកម៉ាក់ក្រោយសម្រាល ជាក់ស្ដែងក៏បានចេញមកផុសរូបភាពជាមួយមិត្តស្និតស្នាល Ploy Chawaporn នៅក្នុង IG ឈ្មោះ @chomismaterialgirl រូបភាពដែលសាម៉ីខ្លួនផុសនិងគឺជារូបក្នុងឈុតអាវខ្លីមួយកំណាត់ខ្លួនបង្ហាញអោយឃើញចង្កេះ អ្នកម៉ាក់ក្រោយសម្រាលមិនដល់មួយខែផងរាងស្អាតបែបនេះឬ ហ្វេនៗណាមិនឆ្ងល់មិនភ្ញាក់ផ្អើលនោះ
ធ្វើអោយអ្នកបណ្ដាញសង្គមដែលបានឃើញរូបប៉ុន្មានសន្លឹកនេះហើយទ្រាំអូសរំលងមិនអោយមេដៃមិនខមិនមិនបានទេ ខមិនជាច្រើនបានលោតឡើងជាបន្ដបន្ទាប់សុទ្ធតែសរសើរពីរូបរាងកាយនិងសម្រស់អ្នកម៉ាក់ទាំងអស់
អត្ថបទដោយ : នីត្តា


















