Margie_rasri ប្រាប់ពីមូលហេតុមិនបានចូលរួម Surprise មិត្តសំលាញ់ kimmy_kimberley មកពីនាងកើតកូវីដ១៩!

ចាត់ទុកជារៀងដ៏គួរអោយសោកស្តាយធំមួយសម្រាប់តារាស្រី Margie_rasri និងស្វាមីដែលខកខានមិនបានចូលរួមដំណើរកំសាន្តសុំរៀបការរបស់ Mark-Kim។ ទាំងពីរនាក់បានត្រៀមខ្លួនទិញសំបុត្រយន្តហោះគ្រប់យ៉ាងរៀបរយ ប៉ុន្តែជាអកុសលមិនអាចចូលរួមបាន។

កន្លងមកយើងដឹងថាអ្នកនាង Margie_rasri មានជម្ងឺប៉ុន្តែមិនដឹងឈឺអ្វីអោយពិតប្រាកដនោះទេ ទើបតែបានដឹងពេលនាងជាសះស្បើយឡើងវិញថាខ្លួននាងវិជ្ជមានកូវីដ ២ ថ្ងៃមុនថ្ងៃឡើងយន្តហោះ។ នៅក្នុងកម្មវិធីរបស់ផលិតផល “D-Nee” តារាប្រុសស្រីទាំងពីរបាននិយាយសម្តែងក្តីរីករាយជាមួយមិត្តភក្តិដែលទីបំផុតសម្រេចចិត្តបាន ត្រៀមខ្លួនរួចរាល់ហើយ។

After Footer (Active) - damrei Mr1 Zone2

ពួកគេសោកស្តាយដែលមិនបានទៅឃើញគ្រប់យ៉ាងដោយភ្នែកផ្ទាល់ ហើយមិនបានចូលរួមជូនទឹកភ្នែកដែលកើតឡើងដោយភាពសប្បាយចិត្តរបស់មិត្តភក្តិ។ ទាក់ទងនឹងអាការ:ពេលកើតកូវិដ នាងថានាស្រាលទេគ្រាន់តែត្រូវនៅដាច់ដោយឡែកពីកូនៗ ហើយតាមដានសុខភាព ហើយទទួលទានថ្នាំតាមលោកគ្រូពេទ្យប្រាប់។

អត្ថបទដោយ​ សា