រាងមិនដែលស្គាល់ជាតិខ្លាញ់! Janie លេងស្ទាយជាមួយឈុតប៊ីគីនីតូចបង្អួតក្បាលពោះរាបស្មើរសាច់ដុំណែនៗរូបតែមួយសន្លឹកអង្រួនបេះដូងហ្វេនៗពេញប្រទេស! មានរូបភាព
ចូលចិត្តហាត់ប្រាណមកតាំងតែពីណាពីណីស្រាប់ហើយ សម្រាប់តារាសម្ដែងស្រីកូនមួយយ៉ាង Janie Tianphosuwan ទោះបីមានកូនហើយប៉ុន្ដែនាងមិនដែលបណ្ដោយខ្លួនគិតតែរឿងចិញ្ចើមកូនតែម្យ៉ាងនោះទេ ព្រោះនៅមានវិន័យជាច្រើនទៀតនិងត្រូវមើលថែរូបរាងខ្លួនជាប់ជានិច្ចទៀត តែក្រោយមកនេះមានអ្នកគាំទ្រមិនឃើញម៉ាក់ចេញមកបង្អួតរាងស្អាតៗអោយឃើញទៀតសោះ
ជាក់ស្ដែង (26 មេសា 2022) Janie រៀបចំដំណើរកំសាន្ដសម្រាកលំហែកាយនារដូវក្ដៅដោយការទៅដើរលេងនៅឯសមុទ្រហួហិន ហើយនាងក៏មិនភ្លេចក្នុងការលេងស្ទាយស៊ិចស៊ីៗនោះដែរ រើយកឈុតប៊ីគីនីតូចមកពាក់ថតរូបបង្ហោះនៅក្នុងបណ្ដាញសង្គមផ្ញើរហ្វេនៗ ម្នាក់ៗគ្រាន់តែឃើញហើយចិត្តអណ្ដែតអណ្ដូងហោះហើរតែពាស ព្រោះតែផ្នែកខាងលើអាវត្រនាប់តូចមានរូបផ្កា ផ្នែកខាងក្រោមជាខោវជើងវែងរួមនិងមួកពណ៌លឿង ឈធ្វើស្ទាយថតសង្ហាៗខាងមុខកន្លែងស្នាក់នៅជាប់មាត់សមុទ្រ មួយឈុតនេះឆើតឆាយកប់សារីៗ
គ្រាន់តែរូបមួយសោះក៏អាចដុតចិត្តអ្នកគ្រប់គ្នាបានដោយងាយ ទាញខាវទំលាក់ចុះបន្ទិចសុំបង្អួតក្បាលពោះដ៏សែនស៊ិចស៊ី រាងគ្មានខ្លាញ់លើសត្រង់ណានោះទេ គ្រប់សិរីរាងសមសួនគ្មានទាស់ត្រង់ណាសោះឡើយ
អត្ថបទដោយ : នីត្តា










