បងប្រែហើយ!! Godfather1632 ស្វាមីក្នុងក្តីស្រម៉ៃរបស់នារីជាច្រើន ត្រូវមិត្តស្រីចាប់តែងខ្លួនបែបថ្មីកុំអោយមានអ្នកចូលមកទាក់ទងច្រើនពេក!

ថ្ងៃអង្គារការងារធ្ងន់តែនៅតែអាចសើចបានព្រោះភាពប្លែកថ្មីដែលលោក godfather1632 ។​ តួឯកប្រុសដែលនរណាៗក៏ចង់បានយកមកធ្វើជាសង្សារបានយករូបមួយចំនួនមកចែករំលែកនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនធ្វើអោយគេភ្ញាក់ផ្អើលផង ផ្ទុះសំណើចផង។

តារាប្រុស godfather1632 បានផុសរូបខ្លួនពាក់ប្រានៅអង្គុយនៅក្បែរអាងហែលទឹកដែលមានមិត្តស្រីនៅក្បែរ ព្រមជាមួយ Caption ថា “ផុសមានប្រយោជន៍មិនសូវមានអ្នក like សាកផុសរូបស៊ិចស៊ីខ្លះក្រែងលគេ like ច្រើនជាងមុន”។

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយបងប្អូននៅក្នុងវិស័យសិល្ប:នាំគ្នាអស់សំណើចហើយចូលមកខខមិនរូបអ៊ីម៉ូជិ 🔥🔥😂😂 ព្រងព្រាត។ ចំណែកហ្វែនៗដែលលង់នឹងភាពជាបុរសពិតរបស់គាត់បានចូលខមមិនចំអន់ភាពស៊ិចស៊ី និងភាពជាភេទទីបីរបស់អាយដលយ៉ាងសប្បាយរីករាយ។

អត្ថបទដោយ សា