ក្រោយរឿងក្ដី Tangmo បញ្ចប់! Sand និង Gatick ស្រាប់បង្ហោះរូបភាពញញឹមញញែម និងបោះសម្ដីឡូយបែបនេះទៀត!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលរឿងក្ដីរបស់អតីតតារាថៃស្រី​ Tangmo ត្រូវបានក្រុមប៉ូលិសបិទសំណុំរឿងទាំងគ្មានន័យមក មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងមិននឹកស្មានថារឿងក្ដីនេះបញ្ចប់ទៅយ៉ាងបែបនេះនោះទេ។

ក្នុងនោះផងដែរ ងាកទៅចាប់អារម្មណ៍៦នាក់ ដែលពាក់ព័ន្ធនិងរឿងក្ដីនេះ ក៏ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំមួយរយៈ ដោយសារតែពួកគេបានផ្តល់ប្រាក់ធានាខ្លួន និង បានចូលមករាយការណ៍ជូនប៉ូលិសតាមការកំណត់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលគ្រប់គ្នាមិននឹកស្មានគឺ ក្រោយពេលរឿងក្ដីនេះបញ្ចប់ យើងឃើញ Sand និង Gatick ដែលជាជនសង្ស័យក្នុងរឿងនេះ ហាក់សប្បាយអររំភើបខុសពីធម្មតាទៅវិញ ដោយ Sand បានបង្ហោះរូបភាពថតក្នុងឡានជាមួយ Gatick ទាំងទឹកមុខញញឹមប្រិមប្រិយ និងថែមទាំងពោលពាក្យបែបនេះទៀតថា៖

«ពួកយើងជាកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកណា អ្នកណានិយាយថាឱ្យយើងយ៉ាងម៉េច ចុងក្រោយការពិតនឹងការពារយើងដោយខ្លួនឯង ហើយបើអ្នកណាមិនពេញចិត្ត អាច Unfollow បានតាមសប្បាយណា»៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី