គួរឲ្យសរសើរ! ខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ អែនជី និង ស្វាមី រួមគ្នាធ្វើរឿងដ៏ល្អមួយនេះ!

បើគិតមកទល់និងបច្ចុប្បន្ននេះតារាចម្រៀងល្បីឈ្មោះអ្នកនាង អែនជី រៀបការបានរយៈពេល៤ឆ្នាំហើយ ហើយសព្វថ្ងៃនេះអ្នកនាងនិងស្វាមីក៏កាន់តែមានសុភមង្គលក្នុងក្រុមគ្រួសារ និងរស់នៅជាមួយទ្រព្យសម្បត្តិដ៏ស្ដុកស្ដមថែមទៀតផង។

ជាក់ស្ដែងនៅថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៤ឆ្នាំរបស់អ្នកទាំងពីរ យើងបានឃើញប្ដីប្រពន្ធមួយគូនេះបានរួមគ្នាបញ្ចេញថវិការមួយចំនួនសរុបជាង១ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគុន្ធបុប្ផាដើម្បីជាចំណែកមួយជួយដល់កុមារកម្ពុជាផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្តអ្នកទាំងពីរយ៉ាងខ្លាំង ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍មិនចំណាយលុយរៀបចំកម្មវិធីតែបែរជាចំណាយលុយធ្វើសប្បុរសធម៍យ៉ាងច្រើនបែបនេះ៕​ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី