ជាការពិតណាស់ មិនត្រឹមតែមហាជននិងហ្វេនៗនោះទេ សូម្បីតែអ្នកសិល្បៈថៃជាពិសេសមិត្តជិតស្និតរបស់អតីតតារាស្រី Tangmo ពិតជាសោកស្ដាយ ក្រោយពេលរឿងក្ដីត្រូវបានបញ្ចប់ទៅដោយគ្មានរឿងបែបនេះ។

ក្នុងនោះងាកទៅមើល តារាស្រី Pinky ដែលជាមិត្តសម្លាញ់របស់ Tangmo វិញ ក្រោយពេលរឿងនេះនេះបញ្ចប់ទៅបែបនេះ នាងគ្មានអ្វីនិយាយក្រៅពីបង្ហោះរូបភាពនិងវីដេអូរំលឹកអនុសាវរីយ៍ជាមួយគ្នា និងពោលពាក្យទាំងខកចិត្តបែបនេះថា៖
«មើលវាពេលណាក៏លួចញញឹមពេលនោះ មិនថាកន្លងផុតទៅប៉ុន្មានឆ្នាំនោះទេ តែខ្ញុំនៅតែនឹកដល់ឯងជារៀងរហូតមិត្តសម្លាញ់»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាស្រណោះ និងខកចិត្តមិននឹកស្មានថារឿងក្ដី Tangmo បញ្ចប់ទៅដោយបែបនេះនោះទេ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖






View this post on Instagram
អត្ថបទដោយ៖ស៊ីវលី