ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងល្បីឈ្មោះលោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង ដែលអ្នកទាំងពីរក៏ជាដៃគូសិល្បៈជាច្រើនឆ្នាំជាមួយគ្នា ហើយក៏មានហ្វេនៗជាច្រើនគាំទ្រគ្រប់ការងាររបស់អ្នកទាំងពីរកន្លងមកនេះផងដែរ។

ជាក់ស្ដែងកាលពីលោក ហ្សូណូ បានបង្ហោះរូបភាពឱបស្និតស្នាលជាមួយអ្នកនាង សុខ ស្រីនាង និងថែមទាំងបញ្ចេញសារមួយទៀតថា «គូគាប់ជីវិត» ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត និងបាននាំគ្នាចែករំលែកក៏ដូចជាចូលរួមបញ្ចេញមតិជាច្រើនថែមទៀតផង។
តែយ៉ាងណាមិញចំពោះរូបភាពនោះ លោក ហ្សូណូ ក៏បានចេញមុខបញ្ជាក់ដែរថា នេះគ្រាន់តែជារូបភាពនៅក្នុង MV ថ្មីដែលអ្នកទាំងពីរសម្ដែងជាមួយនិងគ្នាតែប៉ុនណោះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី