តារាថៃប៉ុស្តិ៍លេខ៣ ទាំងនេះទទួលបានការស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រចិន និងមានអ្នកតាមដានជាច្រើនគេនៅលើ Weibo ដែលជាបណ្ដាញសង្គមរបស់ចិនដែលដូចទៅនឹងFacebook ដែរ ។
God Itthipat ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការសម្តែងរបស់គាត់នៅក្នុង “2 Moons: The Series” ។ ក្នុងឆ្នាំនេះ តារាប្រុសរូបនេះនឹងមានរឿងភាគថ្មីមានចំណងជើងថា “Koo Wein” ជាមួយនឹង Mo Monchanok។ ឥឡូវនេះគាត់បានឈានដល់ 2.261 លាន followers នៅលើ Weibo ។
Mario Maurer
Mario Maurer មានប្រជាប្រិយភាពនៅក្នុងប្រទេសអាស៊ីជាច្រើន និងនៅក្នុងប្រទេសចិនផងដែរ។ នៅលើ Weibo កំពូលតារាសម្តែងរូបនេះមានអ្នកតាមដាន 1.068 លាននាក់។
Saint Suppapong
លោក Saint Suppapong ទើបតែបានចុះកុងត្រាជាមួយ Thai TV3 នោះ Saint Suppapong នឹងមានរឿងថ្មីក្នុងពេលឆាប់ៗនេះ។ Saint Suppapong ឥឡូវនេះមានអ្នកតាមដាន 1.112 លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។
