តារាថៃប៉ុស្តិ៍លេខ៣ ទាំងនេះទទួលបានការស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រចិន និងមានអ្នកតាមដានជាច្រើនគេនៅលើ Weibo ដែលជាបណ្ដាញសង្គមរបស់ចិនដែលដូចទៅនឹងFacebook ដែរ ។
God Itthipat ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការសម្តែងរបស់គាត់នៅក្នុង “2 Moons: The Series” ។ ក្នុងឆ្នាំនេះ តារាប្រុសរូបនេះនឹងមានរឿងភាគថ្មីមានចំណងជើងថា “Koo Wein” ជាមួយនឹង Mo Monchanok។ ឥឡូវនេះគាត់បានឈានដល់ 2.261 លាន followers នៅលើ Weibo ។
Mario Maurer
Mario Maurer មានប្រជាប្រិយភាពនៅក្នុងប្រទេសអាស៊ីជាច្រើន និងនៅក្នុងប្រទេសចិនផងដែរ។ នៅលើ Weibo កំពូលតារាសម្តែងរូបនេះមានអ្នកតាមដាន 1.068 លាននាក់។
Saint Suppapong
លោក Saint Suppapong ទើបតែបានចុះកុងត្រាជាមួយ Thai TV3 នោះ Saint Suppapong នឹងមានរឿងថ្មីក្នុងពេលឆាប់ៗនេះ។ Saint Suppapong ឥឡូវនេះមានអ្នកតាមដាន 1.112 លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។
Gulf Kanawut ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រចិន ហើយមានអ្នកតាមរហូតដល់ទៅ 527,000 Follower។







