បង្ហាញការថើបកណ្តាល live!! djtonhorm ផុសអរគុណហ្វែនៗដែលជួយគាំទ្រទិញកម្រងផ្កា ដោយផ្លាស់ប្តូរជាមួយការថើបគ្នាអោយមើល!

ក្នុង live លក់ឥវ៉ាន់ “ឌីជេ តុនហ៉ម” ដែលបានអញ្ជើញគូជីន “ឡុង ស៊ឺលិ” កំលោះកូនកាត់ថៃ-សិង្ហបុរី​ មកលក់របស់រួមគ្នាតាមសំណូមពររបស់ហ្វែនៗ ដោយកញ្ញា តុនហ៉ម បានដាក់លេខកូដលក់ឥវ៉ាន់ ព្រមជាមួយសន្យាថា “បើលក់បានដល់ 42,000 បាតនាងនឹងថើបគ្នាអោយមើល”។

ហ្វែនៗគាំទ្រគូជីននេះពេញទំហឹងដោយចូលរួមទិញរបស់រហូតបានចំណូលតាមចំនួនដែលតារាស្រីបានកំណត់ 42,000 បាត ចំណែលគូជីនទាំងពីរក៏មិនស្ទះស្ទើរដែលធ្វើតាមសន្យាបានយ៉ាងល្អ ពួកគេថើបគ្នាអោយអ្នកគាំទ្រមើលក្នុង live តែម្តង។

After Footer (Active) - damrei Mr1 Zone2

បំពេញតួនាទីចប់សព្វគ្រប់ហើយ djtonhorm បានផុសអរគុណគ្រប់គ្នាដែលគាំទ្រនាង ដើម្បីរកចំណូលទៅធ្វើបុណ្យកុសល្យទាំងអស់។ នាងបន្តថាសូមថ្លែងអំណរគុណម្តងទៀតសម្រាប់ការគាំទ្រដល់យើងទាំងពីរនាក់ ចាប់ពីពេលនេះតទៅខ្ញុំលេងហ៊ានភ្នាល់អ្វីជាមួយហ្វែនៗទៀតហើយ ហាសហា​ (អៀនព្រោះថើបគ្នា) ។

អត្ថបទដោយ សា