បានក្លាយជាពត៌មានល្បីតែម្តងនៅពេលដែលសុខៗ DJ កំពូលស៊ិចស៊ីដែលធ្លាប់មកកម្ពុជាយើង “ឌីជេ សូដា” បានផុសសារយ៉ាងវែងអន្លាយ ជាមួយខ្លីបវីដេអូដែលនាងកំពុងឈរនិយាយជាមួយភ្នាក់ងារអាកាសចរណ៍ក្រោយពេលត្រូវគេបណ្តេញចុះពីលើយន្តហោះដោយអះអាងថាព្រោះនាងស្លៀកសំលៀកបំពាក់ដែលមានសសេរអក្សរពីលើមិនសមរម្យ។
នាងបានសសេរថា “អាកាសចរណ៍អាមេរិកាំង បដិសេដខ្ញុំពីជើងហោះហើរដោយដេញខ្ញុំចេញពីយន្តហោះព្រោះខ្ញុំស្លៀកខោ RIPNDIP ដែលមានសសេរពាក្យ ‘F ** K YOU’ នៅពីលើ… ម្សិលមិញនេះខ្ញុំត្រូវខ្មាស់គេជាច្រើននាក់ដោយនៅសុខៗគេមកដេញ ហើយបង្ខំអោយខ្ញុំដោះខោនោះចេញនៅកណ្តាលមាត់ទ្វារ។
ខោនេះខ្ញុំស្លៀកជាច្រើនលើកជាច្រើនសារនៅក្នុងដំណើរកំសាន្តនៅអាមេរិកាខាងជើង ប៉ុន្តែគ្មានបញ្ហាអ្វី គ្មាននរណាមកដាក់បម្រាមខ្ញុំទេ។ មនុស្សជាច្រើនសម្តែងក្តីមិនពេញចិត្តមិនចង់អោយយើងធ្វើដំណើររួម ហើយភ្នាក់ងារក៏អោយខ្ញុំចេញរងចាំជើងក្រោយតែខ្ញុំចាំមិនបានព្រោះមាប្រជុំនៅថ្ងៃនោះ និយាយយ៉ាងយូរទើបគេអនុញ្ញាតអោយខ្ញុំធ្វើដំណើររួមតែត្រូវស្លៀកខោខាងខុស។
នេះជាមេរៀនរបស់ខ្ញុំ ចាប់ពីថ្ងៃនេះទៅអាកាសចរណ៍មួយនេះនិងខ្ញុំលែងបានជួបមុខគ្នាហើយ ខ្ញុំសង្ឃឹមថាអ្នកនឹងមានមានរឿងរ៉ាវអាម៉ាស រើសអើងដូចជាខ្ញុំ។
អត្ថបទដោយ សា






