ម៉ាក់ៗធ្វើបាបអូនណាស់! Mew Nittha នាំកូនរាំឡើងរបូតនេះរបូតនោះគ្មានសល់ទេរវល់ភ្លេចមើលកូនជ្រុះ…..! មានវីដេអូ

ជាសំណព្វចិត្តរបស់ពីរគ្រួសារតែម្ដងហើយនាងតូចអូន Marin កូនស្រីដំបូងរបស់អ្នកម៉ាក់ Mew និងប៉ាៗ Saint នៅពេលបានឃើញរូបភាពរបស់លោកប៉ាអ្នកម៉ាក់និងកូននៅជាមួយគ្នាដឹងតែភាពកក់ក្ដៅនិងកើតឡើងក្នុងបេះដូងមួយរំពេច ជាគ្រួសារដ៏គួអោយស្រលាញ់និងកក់ក្ដៅបំផុត

អូន Marin បានទទួលក្ដីស្រលាញ់ពេញៗពីម៉ាក់ប៉ា ជាពិសេស Mew Nittha ដែលមានពេលវេលានៅជាមួយកូនស្រីស្ទើរគ្រប់ពេលទាំងអស់ មិនដឹងថាម៉ាក់កូននរណាតាមនរណាទេ អ្វីដែលសំខាន់កូនស្រីស្ទើរតែដូចម៉ាក់ៗទាំងស្រុងទៅហើយ ជាមួយនិងស្នាមញញឹមផ្អែមល្ហែម ស្រីស្អាតអារម្មណ៍ទាំងពីរ ម៉ាក់កូននៅជាមួយគ្នាពិភពលោកស្រស់ស្រាយខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ដូចវីដេអូជាក់ស្ដែងនេះអញ្ចឹងគួអោយស្រលាញ់ទាំងម៉ាក់និងកូន ម៉ាក់ Mew ពរអូន Marin រាំជាមួយគ្នាកូនស្រីពិតជាជើងរាំរូបពិតសម្លេងពិត ពូកែរាំសប្បាយរីករាយអារម្មណ៍ល្អខ្លាំងណាស់ គួអោយខ្នាញ់ រាំដល់ថ្នាក់ជ្រុះស្រោមជើងអស់ហើយកូនស្រី

អត្ថបទដោយ​ : នីត្តា