មិននឹកស្មានសោះថា Mik ត្រូវជួបរឿងបែបនេះនៅពេលសម្ដែង រហូតរបួសពេញខ្លួន!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃល្បីឈ្មោះក្នុងប៉ុស្តិ៍លេខ ៧ ថៃលោក Mik Thongraya ដែលបច្ចុប្បន្ននេះលោកកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយកំពុងតែមមារញឹកនិងការងារសិល្បៈ និងទទួលដំណែងជាតួឯកក្នុងរឿងភាគជាច្រើនថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះលោកបានធ្វើឲ្យហ្វេនៗជាច្រើនមានការព្រួយបារម្ភនៅពេលឃើញរូបភាពនិងវីដេអូបង្ហាញពីស្នាមរបួសជាច្រើនកន្លែងនៅលើខ្លួនលោក ខណៈដែលបានជួបឧបទ្ទវហេតុនៅពេលកំពុងតែថតរឿងផងដែរ។

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាមិញតាមការបញ្ជាក់របស់តារាស្រីជើងចាស់ Ning Panita ដែលជាអ្នកដឹកនាំរឿងមួយនេះ បានបញ្ជាក់បន្ថែមថា៖

«មូលហេតុដែល Mik រងរបួស គឺអំឡុងពេលថតឈុតបាញ់បោះ ដេញចាប់ហើយក៏ត្រូវផ្តួលខ្លួនចូលក្រោមដើមឈើ ដែលតែងនៅក្នុងឆាកសម្តែង តែដោយការដួលនោះគឺ Mik ដួលពិតៗអំឡុងពេលថត ហើយនេះជាការលះបង់របស់គាត់ចំពោះការស​ម្តែង។ ហើយខ្ញុំក៏អរគុណដល់ Mik ខ្លាំងមែនទែនដែលព្រមលះបង់ ហើយឈឺខ្លួនពិតៗ តែក៏មិនឈប់ថត គឺបន្តរហូតដល់ចប់ឆាកតែម្តង»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរដល់ការលះបង់របស់តារាប្រុសរូបនេះចំពោះការសម្ដែងពិតជាតារាសម្ដែងដល់ល្អមួយរូបពិតមែន៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី