ជឿខាងណាឥលូវ! Great ថាអត់បានទៅ តែ Kao ចេញមុខថាទើបទៅលេងអយុធ្យាជាមួយគ្នា!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបានផ្ទុះការសង្ស័យទៅលើតារាថៃប្រុសលោក Great បានដឹកដៃតារាស្រី Kao Supassra ទៅលេងអយុធ្យាជាមួយគ្នា តែព័ត៌មាននេះត្រូវបានលោក Great ចេញមុខបដិសេធផងដែរ។

តែអ្វីដែលធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលគឺម្សិលមិញនេះ តារាស្រី Kao Supassra ស្រាប់តែបង្ហោះសារមួយឃ្លារនៅក្នុង IG Story របស់ខ្លួនបែបផ្ចាញ់ផ្ចាទៅកាន់ Great យ៉ាងដូច្នេះថា៖ «ទើបតែទៅអយុធ្យាជាមួយខ្ញុំហេតុអ្វីមិនប្រាប់ខ្ញុំ»។ ជាមួយគ្នានោះ នាងថែមទាំងថែមពាក្យសម្តីចុងក្រោយមួយម៉ាត់ទៀតថា ៖ «យើងទើបតែទៅញុំាបង្គាជាមួយគ្នានៅអយុធ្យាទេតើឯង»។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញតាមរយៈពាក្យសម្ដីនេះ មើលទៅតារាស្រី Kao គ្រាន់តែចង់ឌឺដងពាក្យសម្ដីលេងសើចជាមួយនិង Great ក៏ដូចជាហ្វេនៗតែប៉ុនណោះ៕​ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី