ភ្ញាក់ផ្អើល! ចំរើន សុភ័ក្ត្រ បោះសម្តីកុំឲ្យធ្វើបែបនេះលើកក្រោយ ស្រាប់តែ ប៉ាច គីមមួយ ចូលទៅសុំទោសភ្លែត!

កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងសំបូរប្រជាប្រិយភាពក្នុងផលិតកម្មរស្មីហង្សមាស ចំរើន សុភ័ក្ត្រ​ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងសារដែលនាងបានបង្ហោះបង្ហាញពីអារម្មណ៍អន់ចិត្តទៅកាន់មិត្តជិតស្និតម្នាក់ និងចង់ឲ្យគេយល់អារម្មណ៍បើសិននាងធ្វើបែបនេះដាក់វិញ តើមានអារម្មណ៍បែបណា។

ក្នុងនោះនាងបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ពេលខ្លះពិបាកទទួលយកទង្វើនេះខ្លាំងណាស់ ធ្វើដូចទើបតែស្គាល់គ្នា ១០ ថ្ងៃចឹង ប្រើសតិឱ្យច្រើនជាងអារម្មណ៍ បើចង់រាប់គ្នាឱ្យបានយូរជាងនេះ ចង់ដឹងណាស់ពេលដែលខ្ញុំធ្វើអ៊ីចឹងដាក់អ្នក តើអ្នកនឹងមានអារម្មណ៍បែបណា?»

ក្នុងនោះផងដែរគ្រាន់តែសារនេះបង្ហោះទៅភ្លាម ស្រាប់តែគ្រប់គ្នាក៏បានឃើញតារាចម្រៀងរួមទ្រនុំជាមួយគ្នាកញ្ញា ប៉ាច គីមមួយ បានចូលទៅនិយាយពាក្យសុំទោស ហើយពេលនេះ ចំរើន សុភ័ក្រ្ត ក៏បានយល់ព្រមនិងបានប្រាប់នាងឲ្យឈប់ធ្វើបែបនោះនៅថ្ងៃក្រោយថែមទៀតផង។

យ៉ាងណាមិញតាមរយៈពាក្យសម្ដីនេះ ហ្វេនៗជាច្រើនក៏មិនបានដឹងថាអ្នកទំាងពីរមានបញ្ហាអ្វីនឹងគ្នានោះដែរ គ្រាន់តែដឹងថាពេលនេះអ្នកទាំងពីរក៏សម្របសម្រួល និងអធ្យាស្រ័យឲ្យគ្នាហើយផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី