ប្រជាជននាំគ្នាថតរូប ផុសសសើរតារាស្រីគ្រប់គ្នា!! សេដ្ឋីនីម៉ឺនលាន sriritajensen មិនញៀនរបស់ប្រែន ដើរញ៉ាំអាហារតាមផ្លូវ!
អ្នកនាង sriritajensen ត្រូវបានគេអោយងារជាទេពធិតាព្រោះនាងមានចិត្តសណ្តោសប្រណី មិនដែលមានរឿងអាស្រូវជាមួយនរណាឡើយតាំងពីរដើមមក រហូតមកដល់ថ្ងៃនេះនាងត្រូវបានប្រជាជនថៃស្ងើចសសើរយ៉ាងខ្លាំង ដោយនាងធ្វើខ្លួនធម្មតាមិនរើសអើង ក្រោយពេលល្បី ឬក្លាយជាសេដ្ឋីនីរបស់សង្គមថៃ។
តារាស្រីចូលចិត្តអ្វីដែលងាយៗ ដែលអាចធ្វើអោយនាងសប្បាយចិត្តបាន ឧទាហរណ៍ថ្មីៗនេះនាងបានធ្វើដំណើរទៅអង្គុយញ៉ាំកុយទាវនៅហាងតូចមួយតាមចិញ្ចើមផ្លូវជាមួយមនុស្សម្នាដែលមិនមែនជាមនុស្សឋាន:យ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតនាងចូលទៅទាំងសេចក្តីរាក់ទាក់ ទឹកមុខញញឹមដាក់គ្រប់គ្នាដែលនាងបានជួបជាពិសេសជាមួយម្ចាស់ហាងដែលនាងតែងតែគាំទ្រតាំងពីតូច។
អ៊ុំស្រីដែលជាម្ចាស់ហាងអរគុណអ្នកនាង sriritajensen ជាខ្លាំងដែលល្បីល្បាញយ៉ាងណា មានយ៉ាងណា ក៏មិនភ្លេចអ៊ុំស្រី ហើយតារាស្រីក៏បានផុសជួយផុសផ្សព្វផ្សាយហាងរបស់អ៊ុំស្រីបន្ថែមទៀតក្រោយពេលនាងញ៉ាំហើយ បណ្តាលអោយពេលនេះហាងរបស់អ៊ុំស្រីមានគេស្គាល់ហើយចូលញ៉ាំកាន់តែច្រើនថែមទៀត។ ថ្ងៃនេះនរណាៗក៏និយាយអំពីទឹកចិត្ត ភាពមិនរើសអើង ហើយភាពជាគ្នាឯងរបស់តារាស្រីជាខ្លាំង។
អត្ថបទដោយ សា






