Annethong បង្ក្រាបដ្រាម៉ាស្នេហាបែកបាក់របស់គូស្នេហ៍តារាខុសអាយុគ្នា ដោយផុសរូបអោយមើល!!

បានបិទមាត់អ្នកចូលចិត្តនិទានរឿងស្នេហាប្រែះឆាយ៉ាងជិតឈឹតតែម្តងហើយលើកនេះ សម្រាប់ Annethong ដែលទើសភ្នែកនឹងក្រុមអ្នកសសេរពត៌មានដែលបង្ករអោយសាមីខ្លួនត្រូវជួបការលំបាក ហើយឆ្លើយនឹងសំនួរដដែលៗជាច្រើនលើកជាច្រើនសារទាំងដែលខ្លួនមិនបានធ្វើអ្វីខុស។

ចុងក្រោយតារាស្រីជើងចាស់យករូប និងទិដ្ឋភាពស្វីតៗរបស់លោក notevises និងតារាស្រីវ័យក្មេង patriciagood មកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ព្រមជាមួយ Caption សសេរថា “គិតថាខ្លួនឯងលឿនជាងគេ ជាអ្នកមកបើក Gym នៅម៉ោង៦ព្រឹកដំបូងគេទាំងអស់ មែនណាមកដល់មានលលកមួយគូរមកដល់មុនបាត់” ដែលកញ្ញា patriciagood ក៏បានផុសក្នុង​ Story ថា “ត្រូវគេអូសអោយមកហាត់ប្រាណដែល”។

After Footer (Active) - damrei Mr1 Zone2

នេះមានន័យថាទំនាក់ទំនងស្នេហារបស់ notevises និងតារាស្រី patriciagood ស្វីតល្អក់ល្អឹនជាមួយគ្នាខ្លាំង មិនដូចពត៌មានដែលនិយាយថាមិនដែលបង្ហាញភាពរ៉ូមែនទិកសង្ស័យបែកគ្នានោះទេ។ ពួកគេទាំងពីរស្រលាញ់គ្នា ហើយចំណាយពេលជាមួយគ្នាបែប Private សប្បាយតែពីរនាក់។ ការផុសរបស់ Annethong អាចជួយបញ្ឈប់ពត៌មាន ការនិយាយដើម ការសង្ស័យទាំងអស់ដែលកើតមានឡើងបានយ៉ាងល្អប្រសើរ។

អត្ថបទដោយ សា