ហ្វេនៗរងចាំ Mai Davika សម្ដែងជាមួយតារាវ័យក្មេងល្បីប្រចាំប្រទេស!

Mai Davika ប្រាប់​តម្រុយ​ពី​ការ​រួម​សម្តែង​ក្នុង​គម្រោង​ថ្មី ថ្មីៗនេះ Mai Davika កំពុងថតរឿងភាគថ្មី “Astrophile” ជាមួយកំពូលតារាសម្តែង Bright Vachirawit ហើយនាងក៏ធ្វើការជាមួយ Gulf Kanawut ក្នុងវីដេអូចម្រៀងថ្មី “Jao Arom” របស់ Stamp Apiwat និង Pao Paowalee ។

អ្នក​គាំទ្រ​ជា​ច្រើន​ប្រាថ្នា​ចង់​បាន​តារា​ស្រី Mai Davika រួម​គ្នា​ជាមួយ Gulf Kanawut ដោយសារ​តែ​ភាពសាកសមឥតខ្ចោះ​របស់​ពួក​គេ។ កន្លង​មក​ពួក​គេ​បាន​ថត​រូប​ជាមួយ​គ្នា​។​ មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​លើ Twitter និង​សួរ​សំណួរ​ថា តើ​នរណា​ជា​តារាបន្ទាប់​ដែលនឹងសម្ដែងជាមួយ​។

Mai Davika បាន​ឆ្លើយ​ប្រាប់​អ្នក​គាំទ្រ​ថា នាង​មិន​ធ្លាប់​បាន​សម្តែង​ជាមួយ​លោក​ពី​មុន​មក​ទេ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ទស្សន៍ទាយ​ថា​តារា​រួម​អាជីព​បន្ទាប់​របស់​នាង​គឺWin Metawin។ ថ្មីៗ​នេះ​ពួកគេ​ទើប​តែ​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ​ជាមួយ​គ្នា​ផង​ដែរ។
Eriya