នៅតែជាមិត្តល្អ! ទីបំផុតAff បើកចិត្តទម្លាយពីទំនាក់ទំនងខ្លួននិងអតីតស្វាមី Songkran!

តាម​ការ​ដឹង​កន្លង​មក​ថា លោក Songkran ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ជិះ​កង់​ទៅ​បុក​ជាមួយ​រថយន្ត​ភី​ក​អាប់ បណ្តាល​ឱ្យ​រង​របួស​ដេក​ក្នុង​បន្ទប់ ICU មួយ​ស​ប្តា​ហ៍ ទើប​ចេញ​មក​ព្យាបាល​នៅ​បន្ទប់​ពិសេស  ប៉ុន្តែ​ឥឡូវ​ត្រឡប់​ទៅ​ព្យាបាល​នៅ​ផ្ទះ​វិញ​ហើយ។

អតីតភរិយា Aff Thaksorn និងកូនស្រី Nong Pee Mai បានសរសេរកាតផ្ញើលើកទឹកធ្វើឱ្យSongkran ស្រក់ទឹកភ្នែក។ ​ ថ្មីៗនេះ Mae Aff បានចេញមកបើកចំហរជុំវិញរឿងខាងលើសួរ​ពី​កាត ​ដែលកូនស្រីសរសេរទៅកាន់ឪពុក។
Aff ប្រាប់ថាដោយសារតែកូនស្រីបារម្មណ៍ខ្លាំងដែលឪពុកឈឺខ្លាំងទើបនឹកឃើញសរសេរកាតឱ្យដើម្បីលើកទឹកចិត្ត។ មិនតែប៉ុណ្ណោះ ឪពុកកូនគេតែងតែ Update គ្នាតាមវីឌីអូខលជាញឹកញាប់ផងដែរ។
Eriya