រកមុខឃើញហើយដឹងហើយថាអ្នកណាជាអាយដលក្នុងដួងចិត្តរបស់តួឯកស្រីនាង Baifern Pimchanok ការពិតជាតារាស្រីក្នុងសិល្បៈដូចគ្នាសោះ ហើយតារាស្រីរូបនោះក៏គឺតួឯកស្រីនាង Yaya Urassaya ពេលដែល Baifern បានជួបលើកណាក៏ចេញអាការះអៀនៗដូចបានឃើញអាយដលដែរ។
ដោយរឿងនេះមិនមែនជាពត៌មានលេចលឺនោះទេ តែជាការនិយាយចេញពីមាត់របស់តួឯកស្រី Baifern ផ្ទាល់តែម្ដង ថានាងចូលចិត្ត Yaya និងសសើរថា Yaya គួរឲស្រលាញ់មានសមត្ថភាពការសម្ដែងល្អ។ ហើយការពីថ្មីៗនេះនាងបានជួបផ្ទាល់ជាមួយ Yaya ហើយនៅក្រៅរឹតគួរឲស្រលាញ់ ធ្វើឲមិត្តភក្ដិដែលដឹងថា Baifern ចូលចិត្ត Yaya នាំគ្នាបង្អាប់នាងលេងថា Yaya មាន Nadech ហើយ។ និងមានអ្នកគាំទ្រជាច្រើនចង់ឲ Baifern លេងរឿងប៉ះគ្នាជាមួយ Yaya ម្ដងផងដែរ ព្រោះទាំងគូសុទ្ធតែជាអ្នកសម្ដែងស្រីដែលមានស្នាដៃល្អ បើបានលេងជាមួយគ្នាមិនដឹងជាល្អមើលប៉ុណ្ណាទេ អាចនឹងស្វីតជាងលេងជាមួយតួប្រុសទៀតក៏ថាបាន។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ