Davikah តាមទាន់ បណ្តេញមិត្តប្រុសអោយទៅអ្នកថ្មីដើម្បីមើលថែ!! វីវទាំងលោក Ter chantavit វីវទាំងបុគ្គលទីបីហើយពេលនេះ!
នៅក្នុងដំណើរចុះសមុទ្ររបស់តារាប្រុសនៅក្នុងក្រុមហ៊ុន ណាដាវ មានរឿងមួយបានកើតឡើង ជារឿងដែលធ្វើអោយតារាស្រី Davikah មិនសុខចិត្ត ចូលមកខមមិនស្រស់ៗនៅក្នុងរូបដែលបែកធ្លាយថា “ចាប់បានហើយ យកគាត់ទៅចិញ្ចឹមតែម្តងទៅ!”
រឿងកើតឡើងក្រោយពេលលោក terchantavit ថតរូបស្និតស្នាលជាមួយសិស្សប្អូន ដែលមានដល់ថ្នាក់បីត្រកងគ្នាទៀតផង លើសពីនេះទៅទៀតហ៊ានយករូបនោះមកផុសនៅក្នុងអ៊ិនស្តាក្រាមបង្ហាញអោយគេឯងឃើញទៀត។
ដោយតារាស្រីនឹងសិស្សប្អូនស្គាល់គ្នាជិតដិតដែល នាងក៏ចូលមកខមមិនលេងដូចច្នោះ ធ្វើអោយហ្វែនៗរបស់តារាទាំងបីរូបអស់សំណើច និងចិត្តចង់លេងសើចជាមួយតារាប្រុសទាំងពីររបស់ Davikah ។
តាមពិតទៅពួកគេទាំងបីនាក់ស្និតស្នាលគ្នាខ្លាំងណាស់ និយាយបានគ្រប់រឿងទាំងរឿងការងារនឹងរឿងផ្ទាល់ខ្លួន ពេលនេះ ម៉ៃ និង លោកតឺប្រៀបដូចបងប្រុសបងស្រីរបតារាប្រុស skywongravee ។
អត្ថបទដោយ សា






