ស្វាមី ប៉ែន ស្រីពេជ្រ ដល់ថ្នាក់ធ្វើរឿងនេះមួយថ្ងៃ២០ដង ខណៈសល់តែជាង៣ខែទៀតជួបមុខកូនដំបូង!

ជាការពិតណាស់​នៅសល់តែជាង៣ខែទៀតប៉ុនណោះ ពិធីការិនីនិងជាតារាសម្ដែងអ្នកនាង ប៉ែន ស្រីពេជ្រ និងស្វាមីបានជូនមុខកូនដំបូងរបស់ខ្លួនហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំមើលមុខកូនពិធីការិនីរូបនេះយ៉ាងអន្ទះសារគ្រប់ៗគ្នាដែរ។

ជាក់ស្ដែងអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នារំភើបនោះគឺ ពិធីការិនីរូបនេះបានបង្ហោះរូបភាពជាមួយស្វាមី និងបានរៀបរាប់បែបរំភើបរបស់ស្វាមី និងការអន្ទះសារចង់ឃើញមុខកូនដំបូងរបស់ខ្លួនយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«Good night 2 នាក់ប៉ាៗ អេលី បើយាយពីស្តាប់ចម្រៀងកូន ប៉ាអេលី ១ ថ្ងៃនេះ ២០ ដងហើយ សល់ ៣ ខែជាងទៀតជួបគ្នា កូនម្តាយ កូនមាស កូនពេជ្រ»

តាមរយៈសារនេះហ្វេនៗជាច្រើនកាន់តែរំំភើប ព្រោះឃើញស្វាមីតារាស្រីរូបនេះពិតជាស្រលាញ់កូន សូម្បីតែនៅក្នុងពោះក៏ចាក់ចម្រៀងឲ្យស្ដាប់មួយថ្ងៃ២០ដងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី