ជាច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Aff Tasaorn ស្ពាយឈ្មោះជាស្រ្តីមេម៉ាយចិញ្ចឹមបីបាច់ថែរក្សាកូនស្រី ខណៈដែលអតីតស្វាមីរបស់នាងគឺលោក Songkarn កំពុងតែមានក្ដីសុខនិងស្នេហាក្រោយអស់រយៈពេលជាច្រើនឆ្នាំផងដែរ។

យ៉ាងណាមិញក្រោយពេលនៅ Single អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែកាលពីម្សិលមិញនេះ ខណៈចូលរួមផ្ដល់បទសម្ភាសន៍ តារាស្រីរូបនេះស្រាប់តែបង្ហើបទាក់ទងនិងជីវិតស្នេហារបស់ខ្លួនយ៉ាងដូច្នេះថា៖
«រាល់ថ្ងៃនេះនាងមិនសូវខ្វល់ខ្វាយច្រើនជាមួយនឹងរឿងស្នេហាច្រើនទេ ព្រោះឥឡូវនាងផ្តោតសំខាន់លើកូនច្រើនជាង តែប្រសិនបើមានអ្នកល្អចូលមកក៏ព្រមពិចារណាមិនបានបិទខ្លួនឯងឡើយ តែប្រសិនបើគ្មានក៏អត់បញ្ហាដូចគ្នា»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាតារាស្រីរូបនេះនឹងឆាប់រកបានបុរសល្អ អាចស្រលាញ់និងមើលថែអ្នកនាងនិងកូនស្រីថែមទៀតផង៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី