ទីបំផុតKimberly បង្ហាញអារម្មណ៍ជាសាធារណៈក្រោយពីការសុំរៀបការព្រមទាំងប្រាប់ពីគម្រោងមានកូន!

អនាគត​កូន​កំលោះ​កូនក្រមុំថ្មី​របស់​វិស័យ​សិល្បៈ​សម្រាប់​គូស្នេហ៍ MK ក្រោយ​តួឯក​ប្រុស​វ័យ​ក្មេង Mark Prin ​ពាក់​ចិញ្ចៀន​ឲ្យ​តួឯក​ស្រី Kimberly Antiam Siri សុំរៀបការ​នៅ​ប្រទេស​ស្វីស និង​បង្ហាញ​ចិញ្ចៀន​ពេជ្រ​ធំ​មួយ​នៅ​លើ​ម្រាម​ដៃ​ឆ្វេង​ជាង ៥ ការ៉ាត់។ ថ្មីៗនេះ Kimberly បានបើកកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លាតត្រដាងពីរឿងសុំរៀបការនៅប្រទេសស្វីសថា មិននឹកស្មានថាមានការសុំរៀបការ ហើយក៏មិនបានត្រៀមអ្វីសោះព្រោះ Mark មិនបានបង្ហាញអ្វីហើយគ្រាន់តែគិតថាដើលេងធម្មតា។

ហើយ​ថ្ងៃ​នោះ​ នាងក៏​មិន​បាន​ផាត់​មុខ និង​ធ្វើ​សក់​ទេ ព្រោះMark ​ប្រញាប់ថាឃ្លានខ្លាំងហើយ​ពេលទៅ​ដល់​ហ្នឹង បន្ទាប់មកក៏ត្រូវបានសុំរៀបការភ្លាមៗពេល​នោះ​មាន​អារម្មណ៍​ដូច​ជា​សុបិន ភ្ញាក់ផ្អើល​គិត​ថា​ពិត​ឬ​អត់។
ចំពោះ​គម្រោង​រៀប​ការ​វិញ Kimberly បង្ហើប​ថា ឆ្នាំ​នេះមានការងារបន្តបន្ទាប់ច្រើនដូចច្នេះហើយមានតែចាំមើលឆ្នាំក្រោយសម្រាប់ថ្ងៃរៀបការវិញត្រូវរងចាំមើលពេលដែល​បញ្ចប់​ការងារ​ជា​មុន​សិន ចំពោះ​ផែនការ​សម្រាប់​កូន​នោះ នាងក៏​មិន​ទាន់​គិត​នៅឡើយ​ទេ ។
Eriya