Abigail កូនស្រីរបស់Chompoo គម្រប់មួយខែកាន់តែឃ្យូតខ្លាំង!

បើកភ្នែកមើលពិភពលោកភ្លាម មានអ្នកគាំទ្រលង់ស្នេហ៍ហើយ តាមដានភ្លាមសម្រាប់ ​ Abigail អ្នកស្រងមរតកទី ៣ ខ្ទង់ពាន់លានរបស់តារាស្រីល្បីប្រចាំប្រទេស Chompoo Araya និងស្វាមីមហាសេដ្ឋីរបស់នាង។ ពេលនេះ Abigail គ្រប់១ខែហើយ ដែលកាន់តែឃើញពីមុខមាត់និងរូបសម្រស់កាន់តែច្បាស់កាន់តែគួរឱ្យស្រលាញ់ទៅ ។

ចុងក្រោយថ្ងៃនេះ ថ្ងៃទី 30 ខែមេសា Chompoo បានបង្ហោះរូបភាពនំខេកដ៏ធំមួយដើម្បីអបអរជាមួយគ្រួសារយ៉ាងកក់ក្តៅ និងសាមញ្ញជាមួយ​នឹងcaption ​ថា ​​’Gale 1 ខែ!!’
ហ្វេនក៏នាំគ្នាចូលរួមអបអរសាទរ Abigail ហើយក៏មិនភ្លេចសរសើរពីភាពស្រស់ស្អាតដូចម្ដាយធានា​ថា​ធំ​ឡើង​ក្លាយ​ជា​ស្រី​ហើយ​ត្រូវ​តែ​ស្អាត​​មិន​ចាញ់ Chompoo ទេ។
Eriya