តើនរណាបានពាក់ម្កុដម្ចាស់ក្សត្រីសម្រស់ Miss Grand Thailand 2022 !

សម្រាប់ការប្រលង Miss Grand Thailand 2022 បានបញ្ចប់ ដែលក្នុងនោះគេបានបង្ហាញលទ្ធផលថា ម្ចាស់ក្សត្រីសម្រស់ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​លើ Miss Grand Phuket, ចំណាត់​ថ្នាក់​លេខ​២ Miss Grand Kalasin, ចំណាត់​ថ្នាក់​លេខ​៣ Miss Grand Angthong និង​ចំណាត់​ថ្នាក់​លេខ​៤ Miss Grand Phrae។

ថ្មីៗនេះ Engfa បានបង្ហោះ Instagram @fa_engfa8 បង្ហាញពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីទទួលបានតំណែងនោះ តាមរយៈ IGថា “ខ្ញុំមានមោទនភាពបំផុតចំពោះខ្លួនឯង។ ខ្ញុំបាននាំយកម្កុដ មាសជូនម្តាយរបស់ខ្ញុំ សូមអរគុណ @nawat.tv ដែលបានឃើញអ្វីដែលនៅក្នុងខ្លួនខ្ញុំ។
មើលឃើញសក្តានុពលដែលមនុស្សជាច្រើនប្រហែលជាមិនបានឃើញ ខ្ញុំនឹងមិនឈប់អភិវឌ្ឍខ្លួនឯងទេ។ ហើយនឹងធ្វើការងារឱ្យអស់ពីសមត្ថភាព សក្តិសមក្នុងតំណែង Miss Grand Thailand 2022។” ទន្ទឹមនឹងនេះដែរ អ្នក​គាំទ្រ​ទាំង​ក្នុង ​និង​ក្រៅ​វិស័យ​បាន​ចូល​រួម​អបអរ​សាទរ​ជា​ច្រើន។
Eriya