កូនស្រីរបស់ប្រធានផ្នែករបស់DIOR រំភើបទាល់តែស្រក់ទឹកភ្នែកពេលដែលឃើញJisoo ផ្ទាល់

Jisoo សមាជិកក្រុម BLACKPINK ថ្មីៗនេះបានចូលរួមក្នុងកម្មវិធី DIOR Fall Fashion Show ឆ្នាំ 2022 ដែលប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះដែរ នាងក៏បានខ្លួនក្នុងរ៉ូបខ្មៅឆើតឆា បានធ្វើឱ្យនាងមើលទៅដូចជាព្រះនាង។ ខណៈពេលដែលព្រឹត្តិការណ៍នេះមានលក្ខណៈឯកជន និងបិទជាសាធារណៈ អ្នកគាំទ្រសំណាងម្នាក់បានចូលទៅក្នុងកម្មវិធី ហើយបានជួប Jisoo ។

អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺ អ្នកគាំទ្រក្មេងម្នាក់ស្រីរំភើបចិត្តយ៉ាងខ្លាំង រហូតដល់នាងចាប់ផ្តើមយំនៅមុខកាមេរ៉េកំឡុងពេលដែលថតរូបជាមួយអាយដលរបស់ខ្លួន។
ក្រោយ​មក​ត្រូវ​បាន​គេ​បង្ហាញ​ថា នាង​ជា​កូន​ស្រី​របស់​ប្រធាន​ផ្នែកម្នាក់​នៅ DIOR។ មិនតែប៉ុណ្ណោះ នាយកផ្នែករបស់DIOR ក៏បានផុសរូបមួយសន្លឹកដែលបង្ហាញថា Jisoo បានផ្ញើអាល់ប៊ុម BLACKPINK ដែលមានហត្ថលេខាផ្ញើទៅកាន់កូនស្រីរបស់នាង Angelica ផងដែរ។
Eriya