ក្លាយជាអ្នកម្ដាយកំពូលខាងធ្វើអ្វីប្លែកអោយកូនលេងសប្បាយទៅហើយ សម្រាប់អ្នកម៉ាក់កូនមួយ Sri Rita Jensen មិនថាឃើញអ្វីនៅជិតខ្លួនក៏អាចធ្វើអោយកូនលេងសប្បាយបានទាំងអស់ ហើយក៏ជាការសន្សំសំចៃបានច្រើនផងដែរ
ជាក់ស្ដែង Sririta ក៏បានទាញយកកន្ដ្រកដាក់ខោវអាវប្លូរដាក់ខ្នើយដាក់ពូកអោយអូន Kawin អង្គុយលេងពីខាងក្នុង ព្រមទាំងមានចងខ្សែអូសពេញផ្ទះ ធ្វើអោយកូនប្រុសមានអារម្មណ៍ដូចកំពុងជិះឡានមើលទេសភាពចឹង
ដោយអូន Kawin ត្រូវចិត្តត្រូវថ្លើមពេញចិត្តសើចសប្បាយខ្លាំងណាស់ ព្រោះកំលោះតូចញញឹមផងសើចផងសប្បាយរីករាយបំផុត ហ្វេនៗឯណេះវិញនាំគ្នាចូលទៅបញ្ចេញមតិយោបល់ជាច្រើន ដោយប្រាប់ថាថ្វីត្បិតតែមិនមែនជារបស់លេងតម្លៃថ្លៃ តែក៏ជាក្ដីសុខរបស់ម៉ាក់កូនមួយគូរនេះយ៉ាងខ្លាំង
អត្ថបទដោយ : នីត្តា
















