បែកគ្នាយ៉ាងណាក៏នៅតែស្រលាញ់គ្នាហើយបង្កើត moment ខ្យូតៗអោយហ្វែនៗបានរំភើបដដែលសម្រាប់គូស្វាមីភរិយារបស់តារាស្រី chomismaterialgirl និងស្វាមីលោក nottvisrut។ ចុងក្រោយភរិយាចូលទៅខមមិនផ្កើនស្វាមីព្រោះគាត់ទុកអោយនាងនៅផ្ទះមើលកូនទាំងបីនាក់តែម្នាក់ឯង។
មិត្តអ្នកអានប្រហែលដឹងហើយថាប៉ុន្មានថ្ងៃនេះលោក nottvisrut មានធុរនៅតាមខេត្ត ឆ្លៀតក្នុងឧកាសនេះគាត់បានចំណាយពេលសម្រាកលំហែនៅសមុទ្រហើយបានផុសរូបព្រមជាមួយអ៊ិម៉ូជិ 🌊នៅក្នុងអ៊ិនស្តាក្រាម។ ឃើញហើយ chomismaterialgirl ចូលទៅខមមិននៅលើរូបស្វាមីថា “ចាស់!!” បណ្តាលអោយលោក ណត់ អស់សំណើចហើយឆ្លើយតបជាអ៊ិម៉ូជី 😆😆😆 ដាក់ប្រពន្ធវិញ។
កូនបីហើយអ្នកទាំងពីរនៅតែស្រលាញ់គ្នាខ្លាំងដដែល ពេលវេលាមិនអាចធ្វើអ្វីស្នេហារបស់ពួកគេបានទេ។ អ្នកគាំទ្រឃើញខមមិនរបស់តារាស្រី និងស្វាមីហើយនាំគ្នាញញឺមបិទមាត់មិនជិតទេ មានក្តីសុខពេលដែលឃើញគ្រួសាររបស់អាយដលមានក្តីសុខ។
អត្ថបទដោយ សា







