មិនធម្មតាមែន​! ក្រោយ​រៀបការ​បាន​ជាង​២ខែតែប៉ុណ្ណោះ អ្នក​នាង​ ឳក សុគន្ធកញ្ញា​ មានផ្ទៃពោះ​បាត់ទៅហើយ​

កាលពីប៉ុន្មាននាទីមុននេះ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាងឱក សុគន្ធកញ្ញា បានប្រកាសដំណឹងជាសាធារណៈ ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើយោងគណនីហ្វេសប៊ុកជាផ្លូវការរបស់នាង បានផុសរូបមួយសន្លឹក បញ្ជាក់ថា ពេលនេះនាងកំពុងតែមានផ្ទៃពោះកូនដំបូង ក្រោយពីរៀបការរយៈជាង២ខែកន្លងមក។ ជាមួយគ្នានោះដែរនាងបានភ្ជាប់ពាក្យមួយឃ្លាដ៏មានន័យថា៖

«ពួកយើងកំពុងរង់ចាំការមកដល់របស់គាត់…! We are waiting for you baby…»

ក្រោយពីទទួលបានដំណឹងនេះមានអ្នកគាំទ្រជាច្រើន ចូលទៅComment សម្តែងការរីករាយ ចំពោះចំណងដៃអាពាហ៍ពិពាហ៍ដ៏មានតម្លៃ របស់នាង ជាមួយស្វាមី៕