Baifern Pimchanok សង្ស័យរងចាំបុរសក្នុងក្ដីសុបិន្តទើបមិនបើកចិត្តរហូតដល់ពេលនេះ!

ក្លាយជាតារាស្រីជួរមុខក្នុងវិស័យសិល្បៈថៃដោយមិននឹកស្មានដល់ សម្រាប់ស្រីស្អាត Baifern Pimchanok នៅពេលនេះ កំពុងតែក្តៅគគុកខ្លាំងដែលមានការងារគរជាប់គ្នាៗ ទាំងរឿងភាគ និងអ្នកតំណាងប្រេនជាច្រើន។  អ្វីដែលធ្វើឱ្យមិនជឿនោះគឺ Baifern នៅរក្សាខ្លួនSingle​បានយ៉ាងយូរបន្ទាប់ពីបែកជាមួយមិត្តប្រុសតារាជាច្រើនឆ្នាំមកហើយ។

សូម្បី​តែ​ពេលធ្វើការសម្ភាសន៍ក៏ Baifern ​ នៅ​ស្ងៀម ព្រោះតែអ្នកកាសែតសួរថាមាននរណាចែចង់ឬទេ។ ចំពោះ​ការ​បញ្ជាក់​រឿង​បុរស​ក្នុងក្ដី​សុបិន្តរបស់ Baifern នាងក៏ប្រាប់ថាតាំង​ពី​ក្មេង​រហូត​ដល់​ពេញវ័យ នាង​មិន​មាន​លក្ខណៈ​ពិសេស​អ្វី​ឡើយសម្រាប់បុរសក្នុងក្ដីសុបិន្ត។
នាងចូលចិត្ត​លក្ខណៈ​ពិសេស​របស់ម្នាក់ៗ បើសមគ្នាអាចទទួលយកបានពោលគឺបណ្ដោយតាមឱបនិស្ស័យ។ ថ្មីៗ​នេះ​អ្នកគាំទ្រ​ទាំង​ថៃ​និង​បរទេស​ស្រឡាំងកាំង​ជាមួយ​រូបរាង​ថ្មី​របស់​តួឯក​ស្រី​វ័យក្មេង​ ដែលមើលទៅស្រស់ស្អាត ពេល​ឃើញ​ហើយធ្វើឱ្យគេមិនសរសើរមិនបាន។
Eriya