Yaya ថតរូបជុំគ្រួសារពិតជាកក់ក្ដៅណាស់ប៉ុន្ដែគ្រប់គ្នាបែរជាភ្ញាក់ផ្អើលនៅពេលឃើញរូបប្អូនប្រុសរបស់នាងពិតជាសង្ហាខ្លាំងណាស់! មានរូបភាព

Yaya Urassaya មកលេងផ្ទះនៅន័រវេសជួបជុំគ្រួសារយ៉ាងកក់ក្ដៅ គ្រប់គ្នាភ្ញាក់ផ្អើលចំពោះភាពសង្ហារបស់ប្អូនប្រុសនាងកាន់តែធំកាន់តែសង្ហាឡើង

ជាគ្រួសារដែលគួអោយស្រលាញ់និងកក់ក្ដៅខ្លាំងណាស់ សម្រាប់គ្រួសាររបស់តារាល្បីឈ្មោះ Yaya Urassaya ព្រោះកាលពីដើមខែមេសាកន្លងមកនេះនាងនិងអ្នកម៉ាក់បានធ្វើដំណើរហោះហើរទៅន័រវេសដើម្បីប្រើពេលវេលានៅជាមួយនិងបងស្រីហើយនិងលោកប៉ា សកម្មភាពនិងរបៀបរបបនៃការរស់នៅប្រចាំថ្ងៃប៉ាម៉ាក់កូន មានធ្វើម្ហូបផងប្រលែងលេងសប្បាយជាមួយគ្នាផង និងមានទៅដើរលេងកន្លែងផ្សេងៗទៀតអាចនិយាយបានថាក្ដីសុខណាស់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីបានឃើញក្ដីស្រលាញ់ក្នុងគ្រួសារនិងបានឃើញផ្ទះស្អាតៗដែលនាងតាំងចិត្តទិញដើម្បីទុកជាកាដូថ្ងៃកំណើតអ្នកម្ដាយហើយ គ្រប់គ្នានៅលួចចាប់អារម្មណ៍លើ Henry កូនប្រុសរបស់អ្នកមីង ដែលជាប់សាច់ឈាមជាជីដូនមួយនិង Yaya ដែលមកចូលរួមថតរូបជាមួយគ្នា

យូរៗទើបបានឃើញម្ដង សូមប្រាប់ថាកាន់តែធំកាន់តែសង្ហាពិតមែន អាចដើរតួជាតួឯកប្រុសបានហើយនេះ

អត្ថបទដោយ : នីត្តា