ចាត់ទុកជាគ្រួសារដែលមានសុភមង្គលបំផុតក្នុងចំណោមតារាៗជាច្រើនគ្រួសារ សម្រាប់គូរបស់អ្នកនាង lydiasarunrat និងលោកmatthew.deane1 ។ ចុងក្រោយតារាស្រីបានបំពេញនាទីជាកំលាំងចិត្តអោយស្វាមីដោយបាននាំ Surprise ឈុតធំអោយដល់កន្លែងធ្វើការតែម្តង។
អ្នកនាង lydiasarunrat កំពុងពរពោះចាញ់កូនទីបីយ៉ាងណាក៏មិនភ្លេចធ្វើរឿងល្អៗអោយស្វាមីនិងគ្រួសារដែល ហើយលើកនេះនាងបាននាំកូនៗទាំងពីររួមជាមួយបាច់ផ្កាជាច្រើនបាច់ទៅជូនប៉ាប៉ា និងនៅកំដរហូតលោក matthew.deane1 ធ្វើការចប់ហើយត្រឡប់មកផ្ទះរួមគ្នា។
ឃើញទិដ្ឋភាពដ៏សែនកក់ក្តៅ និងរីករាយនេះហើយ អ្នកគាំទ្ររបស់អ្នកទាំងបួននាំគ្នាចូលមកខមមិនសសើរថាគ្រួសាររបស់ពួកគេគួរអោយស្រលាញ់ អ្នកខ្លះថាចង់បានបែបនេះដែល អ្នកខ្លះផ្ញើររូបបេះដូងអោយពួកគេជាច្រើន។ សរុបមកសុភមង្គលគ្រួសារតារាស្រី និងស្វាមីកើតឡើងបានគ្រប់ពេលវេលា គ្រប់ទីកន្លែងពីព្រោះពួកគេជ្រើសរើសបង្កើតវាដោយខ្លួនឯង មិនរងចាំអោយវាសនាកំណត់អោយនោះឡើយ។
អត្ថបទដោយ សា





