Toey Jarinporn ខឹងចិត្តទិញខោលើកណាក៏ត្រូវយកមកកាត់ជើងដោយសារតែខ្លួនទាបពេក!

សម្រាប់តារាស្រីរាងតូចច្រឡឹង Toey Jarinporn កាន់តែស្រស់ស្អាត ទាំងថ្ងៃទាំងយប់ ជាមួយនឹងភាពទាក់ទាញ និងគួរឲ្យស្រលាញ់។ ទោះ​បី​ជា​ថ្ងៃ​នេះ Toeyមាន​អាយុ 32 ឆ្នាំក៏ដោយ​តែ​ត្រូវ​និយាយ​ថា​មុខ​មាត់របស់នាងនៅតែក្មេងស្រស់ស្អាត​ មិន​ថា​របៀប​ cute ឬ​ របៀប​ស៊ិចស៊ី ក៏​មើល​ទៅសមឥតទាស់។

ថ្មីនេះ Toey បានបង្ហើបថាពេល​ដែល​​ទិញ​សម្លៀក​បំពាក់ ​តែង​តែ​ត្រូវកែដើម្បីពាក់បាន។ជាក់ស្ដែងដូចជាខោថ្មីដែលនាងទិញមកពាក់ដោយសារតែជើងរបស់ខោ​វែងដែល​នាង​មិន​អាច​ពាក់​វា​បាន ជាមួយ​នឹង​ចំណង​ជើង​ដែល​ផ្ទុះ​ក្នុង​ចិត្តថា ‘គ្រប់ពេល! ចុច​ខោ​ត្រូវ​យក​ខោ​មក​កាត់​ជើង​រាល់​ដង! អ្នកណាយល់អារម្មណ៍? P.S. ខោមិនខុសទេ ខុសជើងខ្លួនឯង។
Eriya