តិចមិនដឹងថា ពួកគាត់មានប្តីហើយ តារាស្រីមួយចំនួនបានរៀបការរួចរាល់ហើយ តែហ្វេនមិនទាន់បានដឹងនោះទេ
អ្នកគាំទ្រមួយចំនួន ប្រហែលជាភ្ញាក់ផ្អើលមិនស្ទើទេ នៅពេលដែលដឹងថាតារាK-pop ទាំងនេះគឺសុទ្ធសឹងតែ បានរៀបការហើយ មិនតែប៉ុណ្ណោះ អ្នកខ្លះថែមទាំងមានកូនទៀតផង។
តារាK-pop មួយចំនួនចួលចិត្តនៅ ការរៀបចំពិធីមង្គលការ បែបសាមញ្ញៗ ជាលក្ខណៈឯកជន មិនចង់ឲ្យមានការលេចផ្សាយ អំពីជីវិតគ្រួសាររបស់ពួកគេច្រើនពេក ដូច្នេះហើយទើបបានជា ពួកគេមិនបានប្រកាសចេញ ជាសាធារណៈឲ្យអ្នកគាំទ្រ បានដឹងនោះទេ។ ម្យ៉ាងទៀតក៏ដើម្បីរក្សា ប្រជាប្រិយភាពក៏ដូចជា ភាពល្បីល្បាញរបស់ពួកគេ ក្នុងវិស័យK-pop ផងដែរ៕