បើគិតមកទល់និងពេលនេះរយៈពេល៧ឆ្នាំហើយ ដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Esther Supreeleela និងលោក Ken Pupoom មានទំនាក់ទំនងស្នេហនិងគ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំដំណឹងល្អពីអ្នកទាំងពីរផងដែរ។

ជាក់ស្ដែងថ្មីៗនេះ តារាស្រី Esther ពិជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបយ៉ាងខ្លាំងនៅពេលលឺនាងបង្ហើបក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតថា នាងបានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការរៀបមង្គលការជាមួយ Ken ប៉ុន្តែពេលនេះពុំទាន់អាចរៀបចំចាត់ចែងពិធីបានទេ រកចាំមុខរបរ ការងារនាង និង Ken ដំណើរការរលូនសិន។
ហើយនាងថែមទាំងបញ្ជាក់ទៀតថា «ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរ ពួកយើងទាំងពីរប្រៀបបីដូចជាគ្រួសារតែមួយទៅហើយ ក្នុងចិត្តខ្ញុំបានប្រាកដច្បាស់ហើយ ថា Ken ជាអ្នកដែលខ្ញុំត្រូវសាងជីវិតជាមួយ ព្រោះថារាល់ពេលខ្ញុំនៅជាមួយគាត់ គឺមានអារម្មណ៍ថាមានក្ដីសុខ ជាពិសេសយើងទាំងពីរយល់ច្បាស់ពីជម្រៅចិត្តគ្នាទៅវិញទៅមកទៀតផង»។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងសង្ឃឹមថាគូស្នេហ៍មួយគូនេះនិងរកឃើញថ្ងៃមង្គលខាងមុខនេះឆាប់ៗផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី